ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នំា២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដំណើរដោយឯកឧត្តមអគ្គនាយក លោកអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីរាជការជំនាញនៃនាយកដ្ឋានបុគ្គលិក។ សិក្ខាសាលាថ្ងៃនេះរៀបចំក្នុងគោលបំណងផ្សព្វផ្សាយនូវសមិទ្ធផលនៃការអនុវត្តការងារបុគ្គលិក ដែលមានរបៀបវារៈសំខាន់ៗ ចំនួន០២ គឺ៖
១.ការផ្សព្វផ្សាយអំពីសារាចរលេខ ០០២ សហវ.សរ.អល ស្តីពីការពង្រឹងការងារគ្រប់គ្រងមន្រ្តីជាប់កិច្ចសន្យា
២.ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវសៀវភៅណែនំាស្តីពីនីតិវិធីការងារគ្រប់គ្រងបុគ្គលិកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនថ្នាក់ដឹកនំា និងតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសរុបប្រមាណ ៤០០នាក់។
ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់នូវអនុសាសន៍មានឧត្តមប្រយោជន៍ជូនដល់មន្រ្តីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសមន្រ្តីដែលបានចូលរួមសិក្ខាសាលានៅថ្ងៃនេះ គឺ៖
ទី១ ត្រូវធ្វើឱ្យមាននូវឯកសណ្ឋានភាពជាមួយគ្នាពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទំាងអស់់ពាក់ព័ន្ធការងារបុគ្គលិក
ទី២ បន្តអនុវត្តការងារដែលរក្សាដល់សិទ្ធិនិងអត្ថប្រយោជន៍មន្រ្តីរាជការ និងពង្រឹងការអនុវត្តការងារផ្អែកតាមអភិក្រម ៤ គឺ រើសត្រូវ បណ្តុះបណ្តាលត្រូវ ប្រើប្រាស់ត្រូវ និងទុកដាក់ត្រូវ ៣. ធ្វើបច្ចុប្បន្នឯកសារគតិយុត្តដែលមានស្រាប់ និងបន្តប្រមូលធាតុចូលបន្ថែមទៀតដើម្បីបង្កើតយន្តការថ្មីធ្វើយ៉ាងណាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឈានមុខគេក្នុងការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិក និងជាទីបញ្ចប់ ឯកឧត្តម បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនំា និងមន្រ្តីរាជការទំាងអស់ បន្តរក្សាការអនុវត្តការងារបុគ្គលិកនេះឱ្យមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀតតាមរយៈការផ្តល់សេវាបុគ្គលិកជូនអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទំាងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានឱ្យបានទាន់ពេលវេលា តម្លាភាព គណនេយ្យភាព និងសមធម៌។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាង